I.
សិក្សាពី Tab នីមួយៗរបស់ Microsoft Office Word 2016
ក. File: គឺជាចំនុចគោលរបស់ Microsoft Office Word 2010 ដែលយើងហៅថា Office Button
នៅក្នុង Ms. Office Word 2007 ហើយកន្លែងទាំងនេះលោក
អ្នកអាចធ្វើការបង្កើតឯកសារថ្មី(New), បើកឯក សារដែលបានរក្សាទុក(Open),
ការរក្សាឯកសារទុក(Save, Save as), បោះពុម្ភឯកសារ(Print)… ។
ខ. Home Tab: មាន 5 Group:
1. Clipboard Group:
ជាកន្លែងដែលអ្នកអាចធ្វើការ Copy, Cut, Past និង format Painter អាចចំលង ម៉ូតអក្សរ ផ្សេងៗ។
2. Font Group: ជាកន្លែងដែលអ្នកអាចផ្លាស់ប្ដូរម៉ូតអក្សរខ្មែរអង់គ្លេស-អង់គ្លេសខ្មែរ
ទំហំអក្សរ ពណ៍អក្សរ អក្សរដិតច្បាស់ អក្សរទ្រេត បន្ទាត់ក្រោមអក្សរ ។ល។
3. Paragraph:
ជាកន្លែងតំរឹមអត្ថបទខាងឆ្វេង ស្ដាំ ស្មើទាំងសងខាង
ដាក់លេខរៀង......។
4. Style Group: ជាកន្លែងជ្រើសរើសម៉ូតអក្សរផ្សេងៗ
។
5. Editing Group: ជាកន្លែងស្វែងរកជំនួយ
និង Select តាមផ្នែក ។
ខ. Insert Tap មាន 7 Groups:
1. Page Group:
A.
Cover Page: សម្រាប់បង្កើតក្របសៀវភៅ។
B. Blank Page: សម្រាប់បន្ថែមមួយទំព័រទទេ។
C. Page Break: សម្រាប់ញែកអត្ថបទឲ្យចេញជាទំព័របន្ថែមទៀត។
2. Tables Group:
Table: សម្រាប់បង្កើតតារាងនៅក្នុងអត្ថបទ
3. Illustrations Group:
A.
Picture: សម្រាប់ទាញយករូបភាពនានាដាក់ចូលក្នុងអត្ថបទ។
B. Clip Art Group: សម្រាប់ទាញយករូបភាពនានាដែលមាននៅក្នុង
clipart ដាក់ចូលក្នុងអត្ថបទ។
C. Shapes: សម្រាប់គូររូបធរណីមាត្រនានា
ដាកើចូលក្នុងអត្ថបទ។
D. Smart Art: សម្រាប់បង្កើតរចនាសម្ព័ន្ធនានាដាក់ចូលក្នុងអត្ថបទ។
E. Chart: សម្រាប់បង្កើតក្រាភិចតំលៃដាក់ចូលក្នុងអត្ថបទ។
4. Add-ins Group:
A.
Store: ជាឃ្លាំងផ្ទុកកម្មវិធី
B. My Add-ins: កម្មវិធីដែលអាចទាញចូលមកប្រើបា្រស់បន្ថែមពី
Internet.
C. Wikipedia: ជំនួយបន្ថែមខាងឯកសារផ្សេងៗពី Internet.
5. Media: មើង Videos តាម Online.
6. Links Group:
A.
Hyperlink: សម្រាប់ភ្ជាប់ទំនាក់ទំនងផ្សេងៗទៀតដែលមាននៅក្នុង
clip art ដាក់ចូលក្នុងអត្ថបទ។
B. Bookmark: សម្រាប់កំណត់ចំនុចចំណាំនៅក្នុងអត្ថបទ។
C. Cross-reference: សម្រាប់រកមើលចំនុចកត់ចំណាំនានា ដែលបានបង្កើតនៅក្នុងអត្ថបទ។
5. Header
& Footer Group:
A.
Header: សម្រាប់បង្កើតកំណត់សម្គាល់នៅផ្នែកក្បាលទំព័រនីមួយៗ
។
B. Footer: សម្រាប់បង្កើតកំណត់សម្គាល់នៅផ្នែកជើងទំព័រនីមួយៗ
។
C.
Page Number Group: សម្រាប់ដាក់លេខទំព័រដោយស្វ័យប្រវត្តនៅក្នុងអត្ថបទ។
6. Text Group:
A.
Text Box: សម្រាប់បង្កើតស៊ុមផ្ទុកអត្ថបទ។
B.
Quick Parts: សម្រាប់បន្ថែមកំណត់សំគាល់មួយចំនួនចូលទៅក្នុងអត្ថបទ។
C. Word Art: សម្រាប់បង្កើតអក្សរឆ្លាក់
D. Drop Cap: បង្កើតធ្វើឲ្យអក្សរខាងដើមបន្ទាត់ធំខុសពីធម្មតា។
7. Symbol Group:
A.
Equation: សម្រាប់បើកជ្រើសយករូបមន្តគណិតវិទ្យា។
B.
Symbol: សម្រាប់បើកយកនិមិត្តសញ្ញាផ្សេងៗដែលមិនអាចមាននៅលើ
Keyboard
។
គ. Design Tab: មាន 5 Groups (នៅ Version ចាស់មិនមាន Design ទេ)
A. Document Formatting Group: ជា Title របស់ Theme ។
1. Themes
Group: ប្រមូលផ្ដុំគ្រប់ប្រភេទទំរង់ឯកសារ
ការជ្រើសរើសទំរង់ណាមួយនោះនិងធ្វើឲ្យ អត្ថបទលោកអ្នកប្រែប្រួលទៅតាម Style នានាដែលបានកំណត់នៅក្នុង Themes នោះ។
B. Page Background Group: ប្រើសំរាប់កំណត់ពណ៍ ស៊ុមជុំវិញទំព័រ និងដាក់ពាក្យ ឬឃ្លាសំគាល់អ្វី
មួយនៅលើអត្ថបទ។
1. Watermark: សម្រាប់ដាក់ស្រមោលអក្សរនៅលើផ្ទៃក្រដាស
។
2. Page Color: សម្រាប់ដាក់ពណ៌លើផ្ទៃក្រដាស
។
3. Page Borders: សម្រាប់ដាក់ស៊ុមជុំវិញអត្ថបទ
។
ឃ. Layout Tab: មាន 3 Groups
A. Page Setup Group: មានកំណត់ដូចជា Margins ទិសដៅប្រភេទក្រដាស។ មុននិងធ្វើឯកសារ
ផ្សេងៗលោកអ្នកគួរតែ កំណត់ត្រង់នេះជាមុនសិន។
B. Paragraph Group: សំរាប់សារ៉េឃ្លា ឬល្បះនានា នៅក្នុងអត្ថបទ។
C. Arrange Group: សំរាប់ធ្វើការជាមួយរូបភាពធរណីមាត្រដែលមាននៅក្នុងអត្ថបទ។
ង. Reference Tab: មាន 6 Groups
A. Table of Contents Group: ប្រើសំរាប់បង្កើតមាតិកាអត្ថបទ ទៅតាមលេខទំព័រក្នុងករណីដែល លោកអ្នកត្រូវការចងក្រងអត្ថបទនានាធ្វើជាសៀវភៅ។
B. Footnote Group: ប្រើសំរាប់បង្កើតកំណត់សំគាល់ទៅលើឈ្មោះឬឃ្លានានាដែលមាននៅក្នុងអត្ថ បទ។លោកអ្នកអាចឲ្យវាបង្ហាញនៅចុងទំព័រនិមួយៗក៏បាន
ឬ នៅក្នុងផ្នែក page footer ក៏បាន។
C. Citations & Bibliography: ប្រើសំរាប់បន្ថែមពាក្យឬឃ្លាដឹងគុណ ឬជីវប្រវត្តិ កាលវេលា នៃឯកសារ ដកស្រង់អត្ថបទ
ពីប្រភពឯកសារនានា ដែលបានចូលទៅក្នុងអត្ថបទរបស់លោកអ្នក។
D. Captions: ប្រើសំរាប់បន្ថែមចំណងជើងឲ្យតារាងឬរូបភាពនានាដែលនៅក្នុងអត្ថបទរបស់លោកអ្នក
E. Inbex: ប្រើសំរាប់បង្កើតទំព័របន្ថែមនៅចុងអត្ថបទ
ដើម្បីបង្ហាញពីឈ្មោះ ឬ ឃ្លាសំខាន់ៗដែល លោកអ្នកគិតថាអ្នកអានអាចរកឃើញនៅលើអត្ថបទរបស់លោកអ្នក។
F. Table of Authorities: ប្រើសំរាប់បង្កើតទំព័រមាតិកា ដូចផ្នែក Table of Contents ដែរ
ច. Mailings Tab: មាន 5 Groups
A. Create Group: ប្រើសំរាប់ចាប់ផ្ដើមបង្កើតទំរង់ពាក្យនៅលើស្រោមសំបុត្រ
ឬនៅលើក្រដាស ស្ទីកឃ័រ។ ជាពិសេសគឺកំណត់ទំហំស្រោមសំបុត្រ និង ទំហំក្រដាសស្ទីកឃ័រ។
B. Star Mail Merge Group: សំរាប់ជ្រើសរើសទំហំ ឬខ្នាតស្រោមសំបុត្រ ឬទំហំស្ទីកឃ័រ និងបង្កើត តារាងទិន្នន័យដើម្បីផ្ទុកពត៍មាន។
C. Write & Insert Fields Group: ផ្នែកនេះភ្ជាប់មកពី Create Group ហើយវាអាចឲ្យលោកអ្នកធ្វើការ
បន្ថែមចំនុចសំខាន់ៗ ដូចជា៖ អាស័យដ្ឋាន អត្ថន័យជូនពរ និង ល័ក្ខណ្ឌនានា។
D. Preview Results Group: សំរាប់ឲ្យលោកអ្នកចុចមើលលទ្ធផល ក្រោយពីបានបញ្ចប់ផ្នែកទាំងបី មុននេះហើយ។
E. Finish Group: សំរាប់ធ្វើការPrintចេញរឺបង្កើតជាឯកសារ Word ថ្មីទៅតាមឈ្មោះអ្នកដែលត្រូវ
ទទួលស្រោមសំបុត្រ។ ចំពោះចំនួនទំព័រវិញមានតិច រឺច្រើនអស្រ័យទៅតាមចំនួនឈ្មោះដែលអ្នក
បានវាយបញ្ចូលនៅក្នុងទិន្នន័យ។
No comments:
Post a Comment